លោកជំទាវបណ្ឌិត លើកទឹកចិត្តដល់ថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាគ្រប់សាខាជំរុញដល់កុមារី និងយុវតីឱ្យហ៊ានបញ្ចេញសមត្ថភាព
លោកជំទាវបណ្ឌិត លើកទឹកចិត្តដល់ថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាគ្រប់សាខាជំរុញដល់កុមារី និងយុវតីឱ្យហ៊ានបញ្ចេញសមត្ថភាព ដើម្បីបង្កើតឱកាសឱ្យពួកគេបានអភិវឌ្ឍខ្លួនឯង។ ថ្លែងក្នុងកម្មវិធីប្រកាសតែងតាំងប្រធានកិត្តិយស ប្រធានក្រុមប្រឹក្សា និងអនុប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពង់ធំ នៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៣៦ ក្នុងខេត្តកំពង់ធំ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានមានប្រសាសន៍ថា ការសច្ចាបញ្ចូលសមាជិកថ្មី ក្នុងសមាគមកាយឫទ្ធិនារីកម្ពុជា គឺបានជួយបង្កើតឱកាសដល់កុមារី និងយុវតី បានអភិវឌ្ឍខ្លួនឯង ខណៈពួកគេនឹងទទួលបានការរៀនសូត្របន្ថែម បង្រៀនឲ្យពួកគេមានភាពជឿជាក់លើខ្លួនឯង មានកម្លាំងចិត្ត ក្លាហាន ហ៊ានបញ្ចេញនូវសមត្ថភាពជួយដល់អ្នកដទៃ ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា ទស្សនវិស័យរបស់សមាគមកាយឫទ្ធិនារីកម្ពុជា គឺចង់ឃើញកុមារី និងយុវតីកម្ពុជា រស់នៅក្នុងសីលធម៌ Read more









